ឱសថអង់ទីប៊ីយោទិក (ថ្នាំផ្សះ)
  
Translated

(នាម) ជាសារធាតុ ឬឱសថ(ឧ. ឱសថប៉េនីស៊ីលីន(penicillin))​ដែលអាចសម្លាប់ ឬបញ្ឈប់ការលូតលាស់របស់បាក់តេរីបាន។

 

“វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា ខ្ញុំមិនត្រូវការឱសថអង់ទីប៊ីយោទិកទេ។ ឱសថអង់ទីប៊ីយោទិក វាប្រឆាំងបានតែជាមួយបាក់តេរីតែប៉ុណ្ណោះ។”

 

“ឱសថអង់ទីប៊ីយោទិកមិនអាចសម្លាប់វីរុសបានទេ ដូចជាផ្ដាសាយធម្មតា ឬផ្ដាសាយធំជាដើម។ ការប្រើ     ឱសថអង់ទីប៊ីយោទិកសម្រាប់ជំងឺដែលបង្កដោយវីរុស វាមិនបានធ្វើឱ្យអ្នកធូរស្បើយ ឬអាចត្រលប់ទៅធ្វើការបានឆាប់រហ័សជាងមិនប្រើនោះទេ។”

 

(គុណនាម) ដែលផ្ទុកនូវសារធាតុ ឬឱសថដែលអាចសម្លាប់ ឬបញ្ឈប់ការលូតលាស់របស់បាក់តេរីបាន។ ​ដែលពាក់ព័ន្ធជាមួយឱសថអង់ទីប៊ីយោទិក។

 

“គាត់ឈឺធ្ងន់ដោយសារបាក់តេរី ហើយត្រូវការព្យាបាលយូរជាមួយឱសថអង់ទីប៊ីយោទិក។”

 

Learning point

គ្រោះមហន្តរាយដ៏មានសក្ដានុពលនៅពេលអនាគត

 

ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក ជាបញ្ហាមួយដ៏ធ្ងន់ធ្ងរដែលគំរាមកំហែងទៅលើសុខភាពសាធារណៈនៅលើពិភពលោក   វាមានសក្ដានុពលអាចសម្លាប់មនុស្សរាប់លាននាក់ និងជះ‌ឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកទៀតផង។[១]  អង្គការ សហប្រជាជាតិ (UN) បានអនុម័តសេចក្ដីប្រកាសពីគោលនយោបាយជាន់ខ្ពស់ពីការប្ដេជ្ញាចិត្ដដើម្បីដោះស្រាយបញ្ហានៃការកើនឡើងនៃចំនួនការបង្ករោគដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក។ [២]

 

 

ឱសថអង់ទីប៊ីយោទិកដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺបង្កដោយបាក់តេរីទូទៅ ដូចជាជំងឺរលាកសួត រលាកផ្លូវទឹកម៉ូត្រ និងរលាកកោសិកា គឺកំពុងតែបាត់បង់ប្រសិទ្ធភាពក្នុងការព្យាបាល។ អគ្គនាយក នៃអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា៖ វាពិតជាចាំបាច់ណាស់សម្រាប់អ្នកជំងឺ ដែលនៅពេលអនាគតដ៏ខ្លីនឹងលែងមានឱសថអង់ទីប៊ីយោទិក សម្រាប់ផ្ដល់ឱ្យអ្នកជំងឺ និងបម្រើក្នុងវិស័យវេជ្ជសាស្រ្ដ ទៀតហើយ។

 

 

គាត់បានព្រមានថា៖ “ដោយផ្អែកលើនិន្នាការបច្ចុប្បន្ន ជំងឺទូទៅមួយចំនួនដូចជាជំងឺប្រមេះ (gonorrhea) អាចទៅជាជំងឺដែលមិនអាចព្យាបាលបាន” ។ “វេជ្ជបណ្ឌិតនៅពេលជួបជាមួយអ្នកជំងឺ អាចនិយាយបានត្រឹមថា ខ្ញុំសូមទោស ខ្ញុំមិនមានឱសថអ្វីសម្រាប់ព្យាបាលអ្នកបានទៀតនោះទេ។” 

 

 

នេះគឺជាការព្រួយបារម្ភណ៍ដ៏ធំធេងមួយ និងជាបញ្ហាដែលអាចប៉ះពាល់ដល់អ្នក និងគ្រួសារអ្នក។ ‍‍‍ឧទាហរណ៍ដ៏សំខាន់មួយ ការសម្រាលកូននៅពេលមានបាក់តេរីស៊ាំនឹងឱសថអង់ទីប៊ីយោទិក នោះពួកគេអាចនឹងមានហានិភ័យខ្ពស់។ មាតា និងទារក អាចប្រឈមការស្លាប់ខ្ពស់ ដោយសារការបង្ករោគដោយបាក់តេរី។

 

 

សេចក្ដីយោង

1 WHO. (2016, August 29). Birth in a time of antibiotic-resistant bacteria. Retrieved from https://www.who.int/mediacentre/commentaries/antibiotic-resistant-bacteria/en/

2 O'Neill, J. (2016, March 19). Tackling Drug-Resistant Infections Globally: Final Report and Recommendations. The Review on Antimicrobial Resistance. Retrieved from https://amr-review.org/sites/default/files/160525_Final paper_with cover.pdf

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ